យ៉ូហាន ១០:១១ "ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៍ស៊ូតែប្តូរជីវិតជំនួសចៀម"

យេរាមា ២៣:៣-៤ " រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្តេញ គេទៅនោះ ហើយវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើត ផល ចំរើនឡើង អញនឹង តាំងអ្នកគង្វាលលើគេដែលនឹងគ្វាលគេ គ្រានោះគេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៍មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា"

គោលដៅ

គ្រីស្ទបរិស័ទដំណឹងល្អខ្មែរសាន់ហូសេ្ស  កើតមានឡើងដើម្បីរួមប្រកបគ្នា  ព្រមទាំងចែកចាយ
សេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

ចក្ខុវិញ្ញាណ


គឺជាព្រះគុណរបស់ព្រះដែលទ្រង់បានរើសយើងជាកូន។ ទ្រង់ស្រឡាញ់យើងឥតមានព្រំខ័ណ្ឌ
សូម្បីយើងធ្វើបាបទាស់ជាមួយនិងទ្រង់ម្តងហើយម្តងទៀតក៍រដោយ។ ទោះជាយើងជាមនុស្ស គួរអោយខ្ពើមរអើមយ៉ាងណា  ព្រះអង្គនៅតែស្រឡាញ់យើង។ ដែលយើងជាកូនហើយ ជាឯកទូត របស់ទ្រង់  យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក  ក្នុងព្រះនាមទ្រង់។ យើងត្រូវតែ ផ្សាយដំណឹងល្អ  ដល់អ្នកដ៍ទៃ  ដើម្បីអោយគេមានជីវិតថ្មី  ក្នុងសេចក្តីមេត្តាករណារបស់ ទ្រង់ដែ។

 

*Please download Adobe flash player if you can not see the presentation.
**Our web page use Khmer Unicode 2.0